ថ្ងៃចន្ទ ០២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ចើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ សង្កាត់”ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកុម្ភៈ ដល់ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សឺង រេត អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាង សមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីដែលជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ នៃខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ។
វគ្គបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង ក្រសួងមុខងារ សាធារណៈ បានដាក់អនុវត្តប្រកាសអន្តរក្រសួងលេខ ០០២ សហវប្រក ចុះថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២២ ស្តីពីការ ជ្រើសរើស និង និង ការកំណត់តួនាទី និង ភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមានវិសាលភាព ការជ្រើសរើស អនុវត្តចំពោះគ្រប់ រដ្ឋបាលឃុំសង្កាត់ទូទាំងប្រទេស។ ក្នុងន័យនេះ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ និង លើកកម្ពស់ចំណេះដឹង សម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលទើបត្រូវបានជ្រើសរើសថ្មី លើការងារ ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
វគ្គបណ្តុះបណ្តាលនេះមានការរៀបចំពីវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ